2024-04-03
SME News
2024-04-03
SME News
ភ្នំពេញ៖ ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge បានអះអាងប្រាប់ទៅសម្តេចតេជោ ហ៊ុន សែន ថាខ្លួននឹងខិតខំប្រឹងប្រែងឱ្យ«គម្រោងព្រែកជីកហ្វូណនតេជោ» ដ៏សំខាន់ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា លេចចេញជារូបរាងឡើង។
ក្នុងជំនួបជាមួយនឹងលោក ឈិន បុង អនុប្រធានក្រុមហ៊ុន CCCC (China Communication Construction Corporation) ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ទទួលសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏សំខាន់សំរាប់កម្ពុជា។
លោក ឈិន បុង បានប្រាប់ទៅសម្ដេចតេជោ ថា លោកបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា ហើយក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោ បានចេញជារូបរាងឡើង តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
នាជំនួបដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន លោកអនុប្រធានក្រុមហ៊ុន CCCC ក៏បានជម្រាបជូនសម្តេចតេជោពីផ្លូវ ដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង , ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន China Road and Bridge ជាក្រុមហ៊ុនដែលបានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ពីសៀមរាប-ប៉ោយប៉ែត ហើយនឹងសិក្សាគម្រោងព្រែកជីកហ្វូណតេជោនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី