2024-02-05
គិត បុប្ផា
2024-02-05
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ថា ក្រុមហ៊ុន GTV MOTOR កំពុងរួមចំណែកលើកកម្ពស់មុខមាត់ប្រទេសជាតិ, ផលិតផលជាតិ និងផ្តល់ការងារដល់យុវជនជាច្រើនកន្លែង។
ឯកឧត្តម ឡៅ ហ៊ីម បានគាំទ្រដល់ក្រុមហ៊ុន GTV MOTOR និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស។ ការចុះ MOU នឹងផ្តល់ឱកាសកាន់តែច្រើនឱ្យយុវជនដែលកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា បានចុះកម្មសិក្សា ឬមានឱកាសការងារធ្វើក្នុងក្រុមហ៊ុនផ្ទាល់ ព្រមទាំងការធ្វើមន្ទីរពិសោធស្រាវជ្រាវនវានុវត្តន៍ក្នុងវិស័យមេកានិករថយន្ត ដែលជាការចូលរួមលើកកម្ពស់វិស័យឧស្សាហកម្មយានយន្តកម្ពុជា កាន់តែរីកចម្រើន និងរួមចំណែកជួយសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្តដូច្នេះថា៖«ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន GTV MOTOR ដែលមានកូនខ្មែរជាអ្នកវិនិយោគបង្កើតជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ពោលគឺយើងមានមោទនភាពណាស់ ដែលយើងមានវិនិយោគិនជាកូនខ្មែរ ហើយវិនិយោគលើរោងចក្រដំឡើងនិងផលិតរថយន្តនេះ។ លើសពីនេះ ក្រុមហ៊ុន GTV MOTOR ក៏បានរួមចំណែកជួយសេដ្ឋកិច្ចជាតិ និងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការផ្តល់ឱកាសការងារដល់យុវជន»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី