SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ផលិតផលកសិកម្ម ១៤មុខ ត្រូវបានរដ្ឋាភិបាល បន្តលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៥


ផលិតផលកសិកម្ម ១៤មុខ ត្រូវបានរដ្ឋាភិបាល បន្តលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធលើផលិតផលកសិកម្មមួយចំនួន ដូចជា ការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសស្តីពី លើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការលើកលែងពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក្នុងគោលបំណងដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម។ ផលិតផលទាំងនោះ ត្រូវបានអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥ ដូចជា៖ ព្យួរទុកការបង់ពន្ធអប្បបរមា, ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។

ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម សហគ្រាស ត្រូវបំពេញលក្ខខណ្ឌ រួមមាន៖ ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី