2025-01-22
គន ម៉េងហុង
2025-01-22
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧបត្ថម្ភថវិកាដល់ប្រជាកសិករចំនួន ៣៨៩គ្រួសារ នៅ ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានផ្ទៃដីដាំស្រូវចំនួន ៤៨៣ហិកតា កំពុងជួបការខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងគ្រោះរាំងស្ងួត ដើម្បីប្រើប្រាស់បូមទឹក និងទិញប្រេង២៥០០លីត្រ ជួយសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករនៅតំបន់នោះ។
នាឱកាសជួបពលរដ្ឋប្រមាណជាង ១០០នាក់ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នាំយកថវិកាដែលក្រសួងឧបត្ថម្ភនោះ ទៅជូនពលរដ្ឋ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកជំទាវក៏បានលើកឡើងពីយន្តការ ដែលក្រសួងបានត្រៀមទុកជាមុនក្នុងការជួយទិញស្រូវពីប្រជាកសិករ បើសិនជាទីផ្សារធ្លាក់ចុះកំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខផងដែរ។
ជាមួយគ្នានោះ លោកជំទាវ អ៊ឹម រចនា ក៏បានលើកឡើងពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងអាណិត្តទី៧ ដែលបានដាក់ចេញក្នុងវិស័យកសិកម្មឱ្យប្រជាកសិករបានយល់ដឹងផងដែរ។ ពិធីនេះ ក៏មានការចូលរួមពីមន្រ្តីនៃមន្ទីពាក់ព័ន្ធ ដូចជា លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម ខេត្តក្រចេះ, លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងលោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ព្រមទាំងមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធផ្សេងទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី