SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន ជួបអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Christopher Landau នៅញូវយ៉ក


ឯកឧត្តម ប្រាក់ សុខុន ជួបអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Christopher Landau នៅញូវយ៉ក
A+ A-

ញូវយ៉ក៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជួប ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក។

ក្នុងជំនួប នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី Donald J. Trump ចំពោះការសម្របសម្រួលឱ្យមានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការយកចិត្តទុកដាក់ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ 

ជាមួយគ្នានេះ ឯកឧត្តមបានស្វាគមន៍ លោក Christopher Anderson ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រកបដោយការស្ថាបនា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី