SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ជំរុញនវានុវត្តន៍ក្នុងដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីពង្រឹងភាពធន់ទីក្រុង


ឯកឧត្តម ហែម វណ្ណឌី ជំរុញនវានុវត្តន៍ក្នុងដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីពង្រឹងភាពធន់ទីក្រុង
A+ A-

ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមានការអនុវត្តសាកល្បង និងពង្រីកដំណោះស្រាយផ្អែកលើធម្មជាតិជាក់ស្តែង ដើម្បីឆ្លើយតបនឹងបញ្ហាកម្តៅក្នុងទីក្រុង ទឹកជំនន់ ទឹកកខ្វក់ និងបញ្ហាគុណភាពទឹកនៅកម្ពុជា។

ក្នុងជំនួបជាមួយ លោក Ben Furmage នាយកប្រតិបត្តិអង្គការ Water Sensitive Cities Australia នៃសាកលវិទ្យាល័យ Monash ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ដំណាក់កាលទី២ នៃកម្មវិធីភាពធន់នៃទីក្រុង និងតំបន់ជុំវិញ (RUCaS 2) និងបានជំរុញឱ្យមានការផ្សារភ្ជាប់កាន់តែខ្លាំង រវាងការស្រាវជ្រាវ នវានុវត្តន៍ និងការអនុវត្តជាក់ស្តែង។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖​ «យើងត្រូវប្រែក្លាយគំនិត និងការពិសោធន៍ ទៅជាអ្វីដែលអាចផ្លាស់ប្តូរជាក់ស្តែងនៅលើដី។ ហើយអ្វីដែលសំខាន់ដែរនោះ គឺការបង្កើតដំណោះស្រាយដែលអាចជាគំរូ និងអាចពង្រីកការអនុវត្តបាន។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យកម្មវិធីនេះបន្តអភិវឌ្ឍលើមូលដ្ឋាននៃគម្រោងសាកល្បងនៅខេត្តបាត់ដំបង និងពង្រីកគំរូដែលទទួលបានជោគជ័យ ទៅខេត្តផ្សេងៗ ទន្ទឹមនឹងនោះពង្រឹងការបណ្តុះបណ្តាល និងសមត្ថភាពបច្ចេកទេស។

កម្មវិធី RUCaS 2 ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ នៅកម្ពុជា ឡាវ ថៃ និងវៀតណាម។ កម្មវិធីផ្តោតលើដំណោះស្រាយផ្អែកលើធម្មជាតិបែបចម្រុះក្នុងមូលដ្ឋាន ដោយបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបៃតងជាមួយវិស្វកម្មបែបប្រពៃណី។

លោក Furmage បានឱ្យដឹងថា កម្មវិធីនឹងផ្លាស់ប្តូរពីការស្រាវជ្រាវទៅកាន់ការអនុវត្តសាកល្បងជាក់ស្តែង ការបណ្តុះបណ្តាល និងការបង្កើតភស្តុតាងពាក់ព័ន្ធនឹងប្រសិទ្ធភាព ការចំណាយ និងការថែទាំ។

លោក Furmage បានលើកឡើងថា៖​”យើងចង់បោះជំហានពីការសិក្សាលទ្ធភាព ទៅរកអ្វីដែលអាចអនុវត្តជាក់ស្តែង មានប្រសិទ្ធភាព និងតម្លៃទាប។”

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនសម្រាប់ការសិក្សា រួមមានការកែលម្អប្រព័ន្ធលូទឹកកខ្វក់បើកចំហនៅរាជធានីភ្នំពេញ បញ្ហាការធ្លាក់ចុះនូវគុណភាពទឹកឆៅនៅតំបន់បឹងទន្លេសាបសម្រាប់ផ្គត់ផ្គង់ដល់ក្រុងសៀមរាប និងការជ្រើសរើសពូជឈើសមស្របសម្រាប់ផ្តល់ម្លប់ ស្រូបទឹកភ្លៀង និងបន្ថយកម្តៅក្នុងទីក្រុង។

លោក Furmage បានលើកឡើងថា ដំណោះស្រាយផ្អែកលើធម្មជាតិអាចបំពេញបន្ថែម មិនមែនជំនួសហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីទាំងស្រុងនោះទេ។

ក្រុមការងារ RUCaS 2 គ្រោងរៀបចំកម្មវិធីបង្ហាញនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ព្រមទាំងការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា នវានុវត្តន៍គួរតែបន្តជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការ និងបានជំរុញឱ្យក្រុមការងារ RUCaS 2 ធ្វើការជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវ និងរដ្ឋាករទឹក ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង។ ខ្លឹមសារ និងរូបភាពផ្តល់ដោយ៖ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី