2026-09-01
ឃី ភារៈ
2026-09-01
ឃី ភារៈ
ភ្នំពេញ៖ រយៈពេល ០៨ខែ នៃឆ្នាំ២០២៦ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ បេងមាលា និងកំពង់ផែចុងឃ្នៀសសរុបជាង ២២,៥៤លានដុល្លារ ថយចុះ ២៧,៤៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ រយៈពេល ០៨ខែ ក្នុងឆ្នាំ២០២៦នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៤៧,៤៩ម៉ឺននាក់ មានការថយចុះ ២៩,០៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ០៨ខែនេះ កម្ពុជាទទួលបានជាង ១៣,៨៣ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ៩ ២២០នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ៥០,៧៦ម៉ឺនដុល្លារ។
ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ០៨ខែវិញ ទទួលបាន ១០,៨២ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ១០ ៨២៨នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ៤ ៥០៥ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៩០១នាក់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី