2024-03-28
គិត បុប្ផា
2024-03-28
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្តីពី៖«កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ» ដោយប្រាក់បៀវត្សសម្រាប់និយោជិតនិវាសនជនក្រោម ១,៥លានរៀល មិនជាប់ពន្ធប្រចាំខែឡើយ ខណៈដែលសហគ្រាសឯក បុគ្គល ដែលមានចំណូល ១៨លានរៀលចុះក្រោម ក៏មិនជាប់បង់ពន្ធប្រចាំឆ្នាំនោះដែរ។
បើតាមអនុក្រឹត្យដែលចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ចំពោះនិយោជិតនិវាសនជនមានចែង ដូចជា ប្រាក់បៀវត្សច្រើនជាង១,៥លានរៀល ដល់ ២លានរៀល ត្រូវបង់អត្រាពន្ធ ៥% , ប្រាក់បៀវត្សលើស ២លានរៀល ដល់ ៨,៥លានរៀល ជាប់អត្រាពន្ធ១០% , ប្រាក់បៀវត្សលើសពី ៨,៥លានរៀល ដល់ ១២,៥លានរៀល ត្រូវជាប់ពន្ធ១៥% និងប្រាក់បៀវត្សលើសពី ១២,៥លានរៀល ជាប់ពន្ធ២០% ។
ចំពោះ កម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ សម្រាប់សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវបានចាត់ទុក ដូចជា ប្រាក់បៀវត្សលើសពី ១៨លានរៀល ដល់ ២៤លានរៀល ត្រូវបង់អត្រាពន្ធ ៥% , ប្រាក់បៀវត្សលើសពី ២៤លានរៀល ដល់ ១០២លានរៀល ជាប់អត្រាពន្ធ១០% , ប្រាក់បៀវត្សលើសពី ១០២លានរៀល ដល់១៥០លានរៀល ត្រូវជាប់ពន្ធ១៥% និងប្រាក់បៀវត្សលើសពី ១៥០លានរៀល ជាប់ពន្ធ២០%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី