SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល លើកលែងពន្ធអប្បបរមាដល់សហគ្រាសជាគម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់


រាជរដ្ឋាភិបាល លើកលែងពន្ធអប្បបរមាដល់សហគ្រាសជាគម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល លើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលអនុលោមតាមមាត្រា២៤ នៃច្បាប់ស្តីពីសារពើពន្ធ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីណែនាំស្តីពី៖«ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់» ចេញផ្សាយនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។

បើតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ នេះ សហគ្រាសដែលទទួលបានការលើកលែងពន្ធអប្បបរមានេះ ត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បព្ជិាកាគណនេយ្យឱ្យបានត្រឹមត្រូវ។ ចំពោះ សហគ្រាសដែលគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យមកអគ្គនាយកដ្ឋានពន្ធដារឡើយ ប៉ុន្តែនៅឆ្នាំបន្ទាប់ សហគ្រាសទើបចុះបញ្ជីថ្មីនោះ ត្រូវមានកាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្យមកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា នៃឆ្នាំបន្ទាប់។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា សហគ្រាសដែលគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ទាំងអស់ ដែលធ្វើសកម្មភាពអាជីវកម្ម នៅប្រទេសកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី