2026-06-03
ទូច សូរិយា
2026-06-03
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ការដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនដំណាក់កាលទី១ ខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របពេលដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា។
គួរបញ្ជាក់ថា កម្មវិធីខាងលើ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, លោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្ដាលឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ ១៩០ រូប៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី