SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងក្រសួងវប្បធម៌ ចាប់ដៃគ្នាជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោមសិល្បករ សិប្បករ និងសហគ្រិនវប្បធម៌ 


ក្រសួងឧស្សាហកម្ម និងក្រសួងវប្បធម៌ ចាប់ដៃគ្នាជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោមសិល្បករ សិប្បករ និងសហគ្រិនវប្បធម៌ 
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងចំណោមសិល្បករ សិប្បករ និងសហគ្រិនវប្បធម៌ ព្រមទាំងពិភាក្សាគំនិតផ្តួចផ្តើមក្នុងការពង្រឹងវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា។

ក្នុងជំនួបនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា សិល្បករ គឺជាបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម និងជាអ្នកថែរក្សាមរតកវប្បធម៌ជាតិ។ តាមរយៈការចុះឈ្មោះ ពួកគាត់អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗ ខណៈដែលរាជរដ្ឋាភិបាលក៏អាចមានទិន្នន័យកាន់តែប្រសើរ ដើម្បីរៀបចំគោលនយោបាយ និងវិធានការគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានបង្ហាញពីការត្រៀមលក្ខណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការគាំទ្រការផ្សព្វផ្សាយ តាមរយៈបណ្តាញសមាគមសិល្បករ តន្ត្រីករ អ្នកសម្តែង និងអង្គការវប្បធម៌នានា។

ក្នុងឱកាសនោះ ក្រសួងទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហការលើយុទ្ធនាការផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាល និងយន្តការចែករំលែកទិន្នន័យ ដើម្បីពង្រីកការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមសិល្បករ និងសហគ្រិនវប្បធម៌ ព្រមទាំងស្វែងរកឱកាសថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី