SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា បានសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍


កម្ពុជា-រវ៉ាន់ដា បានសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
ធនាគារ-ហិរញ្ញវត្ថុ

2026-06-02

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-06-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលរវ៉ាន់ដា បានប្រកាសពីកិច្ចសហប្រតិបត្តិការ

លើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារកណ្ដាលទាំងពីរ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដើម្បីជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងព្រឹត្តិការណ៍សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសនិយាយភាសាបារាំងលើកទី២៨ ក្រោមមូលបទ «ស្វយ័តភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន» ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កិច្ចសហការនេះ នឹងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ» រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក។ អនុស្សរណៈយោគយល់គ្នានេះ គឺជាមូលដ្ឋាននៃការបង្កើតក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ ក៏មានការគាំទ្រដំណើរការសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈការរួមចំណែកលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជាការទាញយកផលប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល ក្នុងក្របខ័ណ្ឌភាពជាដៃគូនេះ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី