2026-05-30
ទូច សូរិយា
2026-05-30
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាយានយន្តចិន (CATARC) ដើម្បីសហការអនុវត្តគម្រោងស្រាវជ្រាវលើក្របខណ្ឌបទប្បញ្ញត្តិ និងលក្ខខណ្ឌការតម្រូវ ក្នុងការពង្រឹងសុវត្ថិភាពយានយន្តអគ្គិសនី (EV) សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការចុះកិច្ចព្រមព្រៀងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដោយផ្តោតលើការជំរុញទំនុកចិត្ត ភាពប្រកួតប្រជែង និងនវានុវត្តន៍ក្នុងវិស័យយានយន្តអគ្គិសនីនៅកម្ពុជា, ជំរុញការអភិវឌ្ឍស្តង់ដារជាតិឱ្យស្របតាមនិន្នាការ និងបទដ្ឋានបច្ចេកទេសកម្រិតតំបន់ និងអន្តរជាតិ ពិសេសផ្តោតលើការសិក្សាពីតម្រូវការសុវត្ថិភាពសំខាន់ៗ និងការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់យានយន្ត EVs ដែលកំពុងមានការកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា។
តាមរយៈគម្រោងស្រាវជ្រាវនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលបៃតង ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងការធានាការការពារអ្នកប្រើប្រាស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យយានយន្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី