SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារពិភពលោក បានផ្តល់ហិរញ្ញប្បទានចំនួន ៣០០លានដុល្លារ ដើម្បីកែលម្អបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា 


ធនាគារពិភពលោក បានផ្តល់ហិរញ្ញប្បទានចំនួន ៣០០លានដុល្លារ ដើម្បីកែលម្អបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា 
ធនាគារ-ហិរញ្ញវត្ថុ

2026-04-29

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-04-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់នៅកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់។

ក្នុងដំណាក់កាលទីមួយនេះ គឺមានតម្លៃ ១៥០លានដុល្លារ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដឹកជញ្ជូនដែលមានភាពធន់តាមបណ្តោយផ្នែកខ្លះនៃហាយវ៉េអាស៊ី ២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។ ដំណាក់កាលទីមួយនៃកម្មវិធីនេះ នឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។ ដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង ១៤៥ គីឡូម៉ែត្រ ពង្រីកការគាំទ្រការសម្រួលពាណិជ្ជកម្ម និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។

ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កម្មវិធីនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលអាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុន។ ចំពោះ ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ Asian Highway 21 មិនត្រឹមតែធ្វើឱ្យការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃផ្នែកឡូហ្ស៊ីស្ទិក, កាត់បន្ថយថ្លៃដឹកជញ្ជូន និងអនុញ្ញាតឱ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែនផងដែរ។

លោកស្រី Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានបញ្ជាក់ថា ធនាគារពិភពលោក បានប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះកំពុងខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងការងារដែលមានគុណភាព។ តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្ទិក កម្មវិធីនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,៦ លាននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ សេវាកម្មដឹកជញ្ជូន និងទេសចរណ៍៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី