2026-04-28
ឃី ភារៈ
2026-04-28
ឃី ភារៈ
ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ(PSE) រៃអង្គាសប្រាក់បាន ៣៥,០០០ដុល្លាសម្រាប់អង្គការដើម្បីភាពញញឹមនៃកុមារ តាមរយៈការប្រគំតន្ត្រីវង់ភ្លេងធំចំនួនពីរ នៅប្រទេសបារាំង អបអរសាទរខួប៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ដែលព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកទស្សនាជាង ១៥០០នាក់។
«វាគឺជាឱកាសមួយដើម្បីថ្លែងអំណរគុណដល់អ្នកបរិច្ចាគ និងអ្នកស្ម័គ្រចិត្តរបស់យើងចំពោះការគាំទ្ររបស់ពួកគាត់ចំពោះក៏អង្គការ ប៉ុន្តែក៏ដើម្បីបង្កើនភាពចាប់អារម្មរណ៍របស់យើងទៅកាន់សាធារណៈជននៅប្រទេសបារាំងផងដែរ»។ នេះគឺជាសំណេរ របស់អង្គការដើម្បីភាពញញឹមនៃកុមារ។
ការប្រគំតន្ត្រី ដើម្បីអបអរសាទរខួប៣០ឆ្នាំ ដែលធ្វើឡើងកាលពីថ្ងៃទី១២ មេសា គន្លងទៅត្រូវបានរៀបចំឡើងនៅក្នុងទីកន្លែងដ៏អស្ចារ្យមួយ ដោយសហការជាមួយសមាគមបារាំងមួយឈ្មោះថា Petites Mains Symphoniques ប្រមូលផ្តុំតន្ត្រីករវ័យក្មេងរាប់រយនាក់ លេងភ្លេងក្នុងទម្រង់វង់ធំជាមួយគ្នានៅកន្លែងដ៏ស្រស់ស្អាត។ សម្រាប់ឱកាសនោះ មានយុវជនចំនួន ២០០នាក់បានសម្តែងនៅលើឆាក ដើម្បីប្រគំភ្លេងនៅប្រទេសបារាំង គាំទ្រសកម្មភាពរបស់អង្គការ សម្រាប់កុមារនៅកម្ពុជា។
ទន្ទឹមនឹងនេះអង្គការ ក៏បានអញ្ជើញអ្នករាំមួយចំនួន សម្តែងរបាំប្រពៃណីខ្មែរក្នុងឱកាសនោះផងដែរ។ កម្មវិធីដ៏អស្ចារ្យនេះ អមដោយការលេងភ្លេងអមបែបកែឆ្នៃ ដែលជាបទភ្លេងចម្រៀងដើមពីរឿង ស្រកាមាស ជាមួយនឹងវីដេអូសង្ខេបមួយចំនួនពីខ្សែភាពយន្តឯកសារនៅផ្ទៃខាងក្រោយឆាក៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី