2026-04-21
ទូច សូរិយា
2026-04-21
ទូច សូរិយា
ភ្នំពេញ៖ ពាក្យថា OTP មានឃ្លាពេញជាភាសាអង់គ្លេសថា One-Time Password ដែលប្រែមកជាភាសាខ្មែរថា «លេខសម្ងាត់ប្រើតែម្តង»។ ពាក្យ OTP គឺជាលេខកូដដែលប្រព័ន្ធបង្កើតឡើងដោយស្វ័យប្រវត្តិ ដើម្បីផ្ញើទៅកាន់ម្ចាស់គណនី សម្រាប់បញ្ជាក់អត្តសញ្ញាណក្នុងប្រតិបត្តិការណាមួយ។
ចំពោះ លក្ខណៈពិសេសរបស់ OTP គឺរាល់លេខកូដដែលផ្ញើមក អាចប្រើបានតែម្ដងគត់សម្រាប់ប្រតិបត្តិការមួយ, មានសុពលភាពក្នុងរយៈពេលខ្លី ប្រហែលពី ៣០វិនាទី ទៅ ២នាទី ពិសេសទោះបីជាគេដឹងលេខសម្ងាត់ (Password) ដើមរបស់អ្នក ក៏គេមិនអាចចូលគណនីបានទេ បើគ្មានលេខ OTP នេះ។
ចំណែក ពេលវេលាដែលយើងត្រូវការប្រើ OTP គឺនៅពេលប្តូរលេខសម្ងាត់ថ្មី, នៅពេលផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬកម្មវិធីធនាគារ (Mobile Banking), នៅពេលចុះឈ្មោះបង្កើតគណនីថ្មី (Facebook, Telegram, Gmail...) និងនៅពេលទូទាត់ទំនិញតាមអនឡាញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជំរុញឱ្យពលរដ្ឋទាំងអស់កុំប្រាប់លេខ OTP ទៅកាន់អ្នកដទៃដាច់ខាត ទោះបីជាគេអះអាងថាជាបុគ្គលិកធនាគារ ឬភ្នាក់ងារក្រុមហ៊ុនណាមួយក៏ដោយ។ ប្រសិនបើអ្នកចែករំលែកលេខនេះ អ្នកដទៃអាចលួចយកប្រាក់ ឬគ្រប់គ្រងគណនីរបស់អ្នកបានយ៉ាងងាយស្រួល៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី