2024-12-26
ទូច សូរិយា
2024-12-26
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ផលិតករ និងអាជីវករ ចូលរួមយកផលិតផលទៅតាំងបង្ហាញនៅពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងផលិតផលម្ហូបអាហារនិងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមមូលបទ«តម្រូវការប្រើប្រាស់ថ្មី ម្ហូបអាហារសកលតែមួយ»។
ពិព័រណ៍ដែលរៀបចំដោយ China General Chamber of Commerce នឹងធ្វើឡើងនៅថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅទីក្រុងដឹងចូវ ខេត្តហឺណាន ប្រទេសចិន នឹងគ្របដណ្ដប់លើវិស័យម្ហូបអាហារ និងភេសជ្ជៈ រួមទាំងផលិតផល សម្គាល់ភូមិសាស្ត្រ ផលិតផលកសិកម្ម និងពាណិជ្ជកម្មសេវាកម្ម។ ក្នុងព្រឹត្តិការណ៍ខាងលើ អ្នកចូលរួមត្រូវមានកាតព្វកិច្ចបង់ថ្លៃស្តង់ជូនគណៈកម្មការរៀបចំតាមតម្លៃជាក់ស្ដែង។
ចំពោះ ពាណិជ្ជករ ផលិតករ និងអាជីវករ ដែលមានបំណងចូលរួមពិព័រណ៍ខាងលើ អាចបំពេញបែបបទតាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទូរសព្ទលេខ៖ ០០៨៦-២១-៥០១៣១៧៦១។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទង YAN Yaoyao តាមលេខ +៨៦-១៨២២១៤៣១៨២៥ ឬអ៊ីម៉ែល [email protected] ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី