2026-04-20
ទូច សូរិយា
2026-04-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាមនិងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សមិទ្ធផលខាងលើ គឺបានឆ្លុះបញ្ចាំងពីការយល់ដឹងរបស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន ដែលនេះ ក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា ក្រសួងបរិស្ថាន បានកោតសរសើរដល់ស្មារតីឯកភាពជាតិនេះ និងអំពាវនាវជាថ្មីបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃ ក្នុងនោះយើងកំពុងរួមគ្នា កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត បៃតង និងមាននិរន្តរភាពជាងមុន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី