SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងការិយាល័យ IPOS បានប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងបង្កើនភាពងាយស្រួលដល់ធុរជន និងនវានុវត្តករ


ក្រសួងឧស្សាហកម្ម និងការិយាល័យ IPOS បានប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងបង្កើនភាពងាយស្រួលដល់ធុរជន និងនវានុវត្តករ
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងបង្កើនភាពងាយស្រួលសម្រាប់ការចូលប្រើប្រព័ន្ធនេះដោយធុរជន និងនវានុវត្តករ។ 

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាលើវិធានការជាក់ស្តែង ដើម្បីធ្វើសាមញ្ញកម្មដំណើរការដាក់ពាក្យសុំការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម លើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលអ្នកវាយតម្លៃ តាមរយៈកម្មវិធី Singapore Patent Examiner Exchange & Development (SPEED)។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្នើឱ្យ IPOS ពង្រីកកម្មវិធីបណ្តុះបណ្តាល បង្កើនកិច្ចសហការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយកម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យម រួមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់ការដាក់ពាក្យសុំប្រកាសនីយបត្រតក្កកម្ម។

IPOS ក៏បានលើកឡើងពីទស្សនវិស័យ ក្នុងការប្រែក្លាយអាស៊ាន ជាគោលដៅដ៏ទាក់ទាញ សម្រាប់ការវិនិយោគពីបរទេស ដោយសង្កត់ធ្ងន់ថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលរឹងមាំមានសារសំខាន់ក្នុងការកសាងទំនុកចិត្តអ្នកវិនិយោគ និងជំរុញកំណើនផ្អែកលើនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់នៃការបង្កើនភាពងាយស្រួល ក្នុងការចូលប្រើប្រព័ន្ធកម្មសិទ្ធិបញ្ញា ជាពិសេសសម្រាប់វិស្វករ អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករកម្ពុជា ដែលនៅបន្តមានបញ្ហាប្រឈមក្នុងការចូលដំណើរការប្រព័ន្ធផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី