2026-02-18
គិត បុប្ផា
2026-02-18
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍធនធានមនុស្ស អក្ខរកម្មឌីជីថល កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ សន្តិសុខសាយប័រ និងការផលិតមាតិកាអនឡាញ។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH ថ្នាល DG SuperApp និងថ្នាលផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់ រួមមានហ្វីលីពីន ឡាវ ទីម័រឡេស្ដេ បង់ក្លាដេស និងហ្សកហ្ស៊ីជាដើម។
ជាការឆ្លើយតប លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា បានកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថ្នាល VERIFY ព្រមទាំងបានសម្ដែងការគាំទ្រ ក.ប.ទ. ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងតំបន់ និងប្រទេសជាមិត្ត។ ភាគីទាំងពីរ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី