SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ម៉ារ៉ុក ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលជាប្រយោជន៍រួមប្រទេសទាំងពីរ


កម្ពុជា-ម៉ារ៉ុក ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលជាប្រយោជន៍រួមប្រទេសទាំងពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាស ឯកឧត្តម ចាយ ណាវុធ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Omar KADIRI ប្រធាននាយកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ភាគីទាំងពីរ បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ទ្វេភាគីលើកទី៥ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៦ នេះផងដែរ។

លើសពីនេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ម៉ារ៉ុក និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំប្រកបដោយផ្លែផ្កា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម ណាសឺរ ប៊ូរីតា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ារ៉ុក ពិសេសការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរ៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី