2026-01-31
គិត បុប្ផា
2026-01-31
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងហុងគ្រី ពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈការផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជននៃភាគីទាំងពីរ ក្រោមក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-ហុងគ្រី និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងវិស័យសក្តានុពល ជាពិសេសការនាំចូលផលិតផលធ្វើពីទឹកដោះគោចូលកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងរវាង ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និង លោក István Bakos ភារៈធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមកពីក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី