2026-01-22
គិត បុប្ផា
2026-01-22
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC មានការធ្វើ Market Sounding ផ្សព្វផ្សាយព័ត៌មានគម្រោង និងទាក់ទាញវិនិយោគិន លក្ខខណ្ឌនិងនីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនវិនិយោគ និងការវាយតម្លៃផ្តល់កិច្ចសន្យាគម្រោងជាដើម។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងសាធារណការ បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ IFC ដែលបានខិតខំសហការជាមួយមន្រ្តីជំនាញនៃក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះវឌ្ឍនភាពនៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC នេះ។
ក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានណែនាំសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឱ្យបន្តសហការជាមួយមន្រ្តីជំនាញនៃក្រសួងទាំង២ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញឱ្យការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មនេះ អាចទទួលបានការចាប់អារម្មណ៍និងវិនិយោគពីវិស័យឯកជន៕
នាំមកជូនដោយ