2025-11-18
គិត បុប្ផា
2025-11-18
គិត បុប្ផា
ភ្នំពេញ៖ លោក ត្រេន វិថុល អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យអ្នកប្រើប្រាស់គ្រប់រូប បន្តគាំទ្រ និងប្រើប្រាស់ផលិតផលដែលមានម៉ាកសញ្ញាជារបស់ខ្មែរ ហើយផលិតករត្រូវដាក់បាកូដ ៨៨៤ សម្គាល់ផលិតផលខ្មែរ និងផលិតឱ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀត។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» លោក ត្រេន វិថុល លើកឡើងថា ការគាំទ្រផលិតផលខ្មែរ គឺជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរ និងមាននិរន្តរភាពសេដ្ឋកិច្ច-សង្គមប្រកបដោយស្មារតីជាតិនិយម «ខ្មែរប្រើប្រាស់ផលិតផលខ្មែរជាមោទនភាពជាតិខ្មែរ»។
សិក្ខាសាលាស្តីពីខាងលើ ដែលមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តព្រះវិហារ ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិត ក្នុងខេត្តព្រះវិហារ មានបំណងចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តព្រះវិហារ ផ្សព្វផ្សាយឱ្យផលិតករសាធារណជន បានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដាសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី