2025-11-11
ទូច សូរិយា
2025-11-11
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១០ខែ នៃឆ្នាំ២០២៥ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៥២,៥៧ពាន់លានដុល្លារ កើនឡើង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានទំហំពាណិជ្ជកម្មជាង ៤៥,១៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទំហំពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានជាង ៥២,៥៧ពាន់លានដុល្លារនេះ ក្នុងនោះការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ កម្ពុជាសម្រេចបានជាង ២៤,៩៤ពាន់លានដុល្លារ ដែលកើនឡើង ១៥,២% ខណៈដែលទំនិញដែលកម្ពុជានាំចូល មានទំហំជាង ២៧,៦៣ពាន់លានដុល្លារ កើនឡើង ១៧,៧% បើធៀបនឹងរយៈពេល ១០ខែក្នុងឆ្នាំ២០២៤។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសដែលកម្ពុជាសម្រេចការនាំចេញ និងនាំចូលបានច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ១៥,៩៥ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំ ១០,៧២ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៦,៥៨ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបាន ៣,២០ពាន់លានដុល្លារ និងប្រទេសជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី