2025-11-03
ទូច សូរិយា
2025-11-03
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Paul Leduc ប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា Technoparc Montréal ដើម្បីសិក្សាស្វែងយល់ផ្ទាល់ពីគំរូនៃការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍចង្កោមឧស្សាហកម្ម (Industry Clusters) ដ៏ជោគជ័យរបស់កាណាដា ពិសេសក្នុងវិស័យអវកាសយាន(Aerospace) និងបច្ចេកវិទ្យាទំនើប។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ជំនួបពិភាក្សានេះ ជាឱកាសសម្រាប់កម្ពុជា ស្វែងរកភាពជាដៃគូ តាមរយៈការពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយឧទ្យានបច្ចេកវិទ្យានេះ ដែលបានអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃនិរន្តរភាព (Sustainability)។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានចែករំលែកបទពិសោធក្នុងការរៀបចំ ក៏ដូចជាទាក់ទាញការវិនិយោគបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ចូលមកកម្ពុជា ស្របតាមច្បាប់វិនិយោគថ្មី និងការពង្រឹងគុណភាពធនធានមនុស្ស តាមរយៈការសិក្សាពីតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីកែលម្អកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ឆ្លើយតបនឹងការរីកចម្រើននៃឧស្សាហកម្ម៤.០។
គួរបញ្ជាក់ថា ឧទ្យានបច្ចេកវិទ្យា Technoparc Montréal មានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL) ស្ថិតនៅក្នុងខណ្ឌសង់ឡូរ៉ង់ (Saint-Laurent) ក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី