SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! ស្វែងយល់ពីវិធីបង្កើនសុវត្ថិភាព តាមរយៈការកាត់បន្ថយ «ដានជើងឌីជីថល»


តស់! ស្វែងយល់ពីវិធីបង្កើនសុវត្ថិភាព តាមរយៈការកាត់បន្ថយ «ដានជើងឌីជីថល»
A+ A-

ភ្នំពេញ៖ «ដានជើងឌីជីថល» គឺជាសំណល់សកម្មភាពដែលយើងបានប្រើប្រាស់នៅលើអនឡាញ រួមមានសកម្មភាពដោយចេតនា និងទិន្នន័យផ្ទាល់ខ្លួនរបស់យើងនៅលើអ៊ីនធឺណិត។ ខាងក្រោមនេះ គឺជាវិធីបង្កើនសុវត្ថិភាព តាមរយៈការកាត់បន្ថយដានជើងឌីជីថល៖

១. ត្រូវពិចារណាឱ្យបានច្បាស់លាស់រៀងរាល់ពេលបង្ហោះ ឬចែករំលែកអ្វីមួយនៅលើអនឡាញ, លុបគណនីអ៊ីម៉ែលចាស់ៗ និងគណនីបណ្តាញទំនាក់ទំនងសង្គមដែលអ្នកឈប់ប្រើ, បង្កើតអ៊ីម៉ែល ឬគណនីបណ្តាញទំនាក់ទំនងសង្គមតាមការចាំបាច់ប៉ុណ្ណោះ។ ២. កំណត់បុគ្គល ដែលអាចមើលឃើញសកម្មភាពរបស់អ្នក នៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជាការ Lock Account នៅលើ Facebook ឬ Private Account នៅលើ Instagram ជាដើម។

៣. ក្នុងករណីបំពេញបែបបទ ឬចូលរួមការស្ទង់មតិនៅលើអនឡាញ សូមផ្តល់ព័ត៌មានដែលចាំបាច់ប៉ុណ្ណោះ ជាទូទៅគឺតែងតែមកជាមួយនឹងសញ្ញា (*), ជៀសវាងការផ្តល់ព័ត៍មានលើសពីតម្រូវការ, ប្រើប្រាស់មុខងារឯកជនភាព (Private Mode) នៅក្នុងកម្មវិធីរុករក ដើម្បីការពារកុំឱ្យកម្មវិធីកត់ត្រាសកម្មភាពរបស់អ្នក។ ចំពោះកម្មវិធីផ្សេងគ្នា ក៏អាចនឹងប្រើប្រាស់ឈ្មោះមុខងារនេះផ្សេងគ្នា ដូចជា Private Browsing, Incognito ឬ InPrivate ជាដើម។ ៤. ប្រើប្រាស់ VPN ដែលអាចទុកចិត្តបាន នៅពេលដែលអ្នកធ្វើការងារសំខាន់ ឬសម្ងាត់ ក៏ដូចជាពេលប្រើប្រាស់ WiFi សាធារណៈជាដើម។

បើតាមគេហទំព័រកម្ពុជាឆ្ពោះទៅឌីជីថល សកម្មភាពដែលចាត់ទុកថា ជា «ដានជើងឌីជីថល» មានដូចជាការទិញទំនិញអនឡាញ សកម្មភាពនៅលើបណ្តាញទំនាក់ទំនងសង្គម និងប្រវត្តិការស្វែងរកជាដើម។ ការយល់ដឹងពីដានជើងឌីជីថល គឺជារឿងសំខាន់ ព្រោះសកម្មភាពអនឡាញរបស់អ្នក បង្ហាញពីអ្វីដែលជាខ្លួនអ្នក ខណៈដែលទិន្នន័យនេះ ក៏អាចត្រូវបានយកទៅប្រើប្រាស់ សម្រាប់សកម្មភាពផ្សេងៗ ដូចជាការកំណត់គោលដៅផ្សព្វផ្សាយពាណិជ្ជកម្មជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី