2024-03-07
ទូច សូរិយា
2024-03-07
ទូច សូរិយា
ភ្នំពេញ៖ ទន្លេមេគង្គ ជាប់ចំណាត់ថ្នាក់លេខ៣ ជាទន្លេមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក ហើយទន្លេនេះ បានក្លាយជាជម្រករបស់សត្វជាង ១,១៤៨ប្រភេទ ព្រមទាំងបានជួយសម្រួលដល់ការផ្លាស់ទីជាប្រចាំឆ្នាំដល់ត្រីប្រមាណ ៥ពាន់លានក្បាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
បើតាមរបាយការណ៍សង្ខេបមួយក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាម៉េរិក បានបង្ហាញថា ទន្លេមេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៤០លាននាក់ និងបានជួយគាំទ្រដល់ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយគ្នានេះ របាយការណ៍របស់ USAID ក៏បានបញ្ជាក់ថា ត្រីទន្លេមេគង្គមួយ ក្នុងចំណោម ៥ប្រភេទ ប្រឈមនឹងការផុតពូជ តាមរយៈការបាត់បង់ទីជម្រក ដោយសារទំនប់វារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងៗ ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនត្រីក្នុងតំបន់រហូតដល់ ៨៨%។
តាមការចុះផ្សាយដដែល បានបញ្ជាក់ថា បណ្តាប្រទេសតាមទន្លេមេគង្គ អាចជួយគាំទ្រដល់គោលដៅ ៣០x៣០ជាសាកល ដើម្បីការពារ ៣០% នៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់ពិភពលោកនៅត្រឹមឆ្នាំ ២០៣០ និងការផ្តល់អាទិភាពដល់ការការពារត្រី ក្នុងការបង្កើតគោលនយោបាយ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងអាចផ្លាស់ប្តូរការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី តាមរយៈការការពារចំនួនត្រី ប្រវត្តិសាស្រ្តក្នុងតំបន់ និងជីវភាពផ្ទាល់ខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី