SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន MinebeaMitsumi ៖ ទោះស្ថិតក្នុងបញ្ហាប្រឈមនានា ក៏ក្រុមហ៊ុននៅកម្ពុជា នៅបន្តដំណើរទៅមុខឥតងាករេ


ក្រុមហ៊ុន MinebeaMitsumi ៖ ទោះស្ថិតក្នុងបញ្ហាប្រឈមនានា ក៏ក្រុមហ៊ុននៅកម្ពុជា នៅបន្តដំណើរទៅមុខឥតងាករេ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd អះអាងថា ទោះស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល និងបញ្ហាប្រឈមនានា ក៏ដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា នៅតែបន្តដំណើរទៅមុខឥតងាករេ។

លោក Yoshihisa KAINUMA លើកឡើងថា បច្ចុប្បន្ន កម្មករនិយោជិតរបស់ក្រុមហ៊ុន MinebeaMitsumi Co., Ltd ប្រមាណជិត ៩ពាន់នាក់ បាននិងកំពុងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនលើការផលិតសម្ភារបរិក្ខារអេឡេចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងបង្គុំរថយន្តផងដែរ។ លោក Yoshihisa KAINUMA លើកឡើងដូច្នេះក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមការបញ្ជាក់របស់លោក Yoshihisa KAINUMA ក្រុមហ៊ុន MinebeaMitsumi Co., Ltd បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១មក និងបានពង្រីកសកម្មភាពវិនិយោគជាបន្តបន្ទាប់ ពីរោងចក្រទី១ ដល់រោងចក្រទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងទុនវិនិយោគសរុបប្រមាណ ៧២៥លានដុល្លារអាម៉េរិក។ ចំពោះពេលនេះ រោងចក្រទី៤ ដែលស្ថិតក្នុងគម្រោងទី២ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ បាននិងកំពុងបញ្ចប់ការសាងសង់អគាររោងចក្រ និងកំពុងបំពាក់គ្រឿងម៉ាស៊ីន សម្ភារបរិក្ខារផលិតកម្ម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងខែតុលា ខាងមុខនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី