SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពលរដ្ឋច្រើនកុះករ នាំគ្នាទៅទស្សនា«អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ថ្មីសន្លាង ទំនើប និងស្រស់ស្អាតនៅលើទឹកដីអង្គរ


ពលរដ្ឋច្រើនកុះករ នាំគ្នាទៅទស្សនា«អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ថ្មីសន្លាង ទំនើប និងស្រស់ស្អាតនៅលើទឹកដីអង្គរ
A+ A-

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាទៅទស្សនានៅ«អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលទើបនឹងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។ តាមរយៈរូបថតជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះនៅលើបណ្តាសង្គមបង្ហាញពីទិដ្ឋភាពប្រជាលរដ្ឋមកពីទីជិតឆ្ងាយចូលលេងកម្សាន្ត នៅក្នុងទីតាំងព្រលានយន្តហោះថ្មីខេត្តសៀមរាបនេះ ដែលស្ថិតនៅក្នុងស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅថ្ងៃទី២៣ តុលានេះថា ពលរដ្ឋទៅមើលព្រលានយន្តហោះថ្មីនេះ ជាសេចក្តីមោទកដែលពីមុនជាទីព្រៃសម្បូរទៅដោយមីន បានក្លាយជាទីកន្លែងដែលអភិវឌ្ឍន៍បែបនេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដូច្នេះថា៖«កេរ្តិ៍មរតកសម្តេចតេជោយើងតើ ហេតុអ្វីពុកម៉ែបងប្អូនទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះមិនបាន ពួកគាត់មិនបានទៅបង្កបញ្ហា ឬបង្កើតចលាចលទេ»។

ឯកឧត្ដម ប្រាក់ សោភ័ណ បានបន្ថែមទៀតថា គណៈគ្រប់គ្រងព្រលាន និងរដ្ឋបាលស្រុកបានរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ ខណៈដែលមន្ទីរពាក់ពន្ធ័ក៏បានរៀបចំ ដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេស ពុកម៉ែបងប្អូនដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី