2023-12-04
SME News
2023-12-04
SME News
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងគ្នា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាខេត្តសៀមរាប។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដើម្បីពង្រឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈ QR Code នេះ លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ដើម្បីជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងវៀតណាម។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ QR Code ទូទាត់ឆ្លងដែននេះ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី