2025-09-11
គិត បុប្ផា
2025-09-11
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ការទិញទំនិញនៅលើ www.CambodiaTrade.com និងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត ដើម្បីចូលរួមជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោក។
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី២ និងពិព័រណ៍អនឡាញ នឹងបង្ហាញពីរបៀបច្នៃប្រឌិត បច្ចេកវិទ្យា និងកិច្ចសហការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ដើម្បីបើកទ្វារសម្រាប់អាជីវកម្មគ្រប់ទំហំឱ្យរីកចម្រើនក្នុងយុគសម័យឌីជីថល។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈការប្រើប្រាស់វេទិកាដូចជា CambodiaTrade.com និងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសកលផ្សេងទៀត ផលិតផល និងសេវាកម្មរបស់កម្ពុជា នឹងឈានទៅដល់អតិថិជនទូទាំងពិភពលោក ដោយបំប្លែងសក្តានុពលក្នុងស្រុកទៅជាជោគជ័យអន្តរជាតិ។ សាធារណជន ដែលមានបំណងចូលរួមក្នុងពិព័រណ៍ខាងលើនេះ អាចចុះតាមរយៈតំណភ្ជាប់ https://dtf.moc.gov.kh/event-registration។
គួរបញ្ជាក់ថា CambodiaTrade.com គឺជាទីផ្សារឌីជីថល ដែលបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ដើម្បីជួយលើកកម្ពស់ផលិតផលរបស់ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា និងទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី