SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនកម្ពុជា និងចិន ចុះ MoU នាំចេញបន្លែ ផ្លែឈើពីកម្ពុជា ទៅខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ


ក្រុមហ៊ុនកម្ពុជា និងចិន ចុះ MoU នាំចេញបន្លែ ផ្លែឈើពីកម្ពុជា ទៅខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ
ពាណិជ្ជកម្ម

2025-09-11

គិត បុប្ផា

ពាណិជ្ជកម្ម

2025-09-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd និង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារខេត្តហឺណាន ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ រយៈពេល ២ឆ្នាំ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អរគុណចំពោះ ឯកឧត្តម Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលរួមលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងខេត្តហឺណាន ពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន។

លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើននៅកម្ពុជា ពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅចិន ដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម Zheng Haiyang នោះ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនប្រទេសទាំងពីរ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីបន្តកិច្ចសហការ និងឈានដល់ការចុះអនុស្សរណៈជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី