2025-09-03
ឃី ភារៈ
2025-09-03
ឃី ភារៈ
ភ្នំពេញ៖ ដំណាក់កាលកំណែសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងធ្វើតាមការគ្រោងទុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយដំណាក់កាលកំណែ មានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។
ក្រសួងអប់រំ បានឱ្យដឹងថា បន្ទាប់ពីកំណែចប់សព្វគ្រប់ ជំហានបន្ទាប់ជាដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ដោយក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យដំណើរការកំណែ នៅមណ្ឌលកំណែ វិទ្យាល័យជាស៊ីម សន្ធរម៉ុក និងវិទ្យាល័យជាស៊ីម សាមគ្គី ខណៈក្រុមការងារកំពុងមមាញឹកផ្តោតអារម្មណ៍អនុវត្តការងារតាមភារកិច្ច និងតាមដំណាក់កាលនីមួយៗ ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង។
តាមការចុះផ្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួង អះអាងថា ដំណើរការកំណែសន្លឹកកិច្ចការ របស់បេក្ខជន គឺមានការត្រួតពិនិត្យយ៉ាងតឹងរឹង របស់ប្រធាន និងអនុប្រធានមណ្ឌលកំណែ ព្រមទាំងការឃ្លាំមើលរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី