2025-09-08
គិត បុប្ផា
2025-09-08
គិត បុប្ផា
ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) រៀបចំកញ្ចប់ថវិកា ២ម៉ឺនដុល្លារ ជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលទទួលរងការប៉ះពាល់ដោយសង្គ្រាម។ នេះបើតាមការលើកឡើងរបស់ លោកស្រី លក្ខិណា ដេប៉ាលីយែរ នាយកគ្រប់គ្រងអង្គការ PSE ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អរគុណដល់អង្គការ PSE ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា នាពេលកន្លងមក និងបានចែករំលែកពីបច្ចុប្បន្នភាពស្ថានភាពនៅតំបន់ព្រំដែនជាមួយថៃ ដែលមកដល់ពេលនេះ មិនទាន់ត្រឡប់ទៅរកប្រក្រតីភាព ដែលធ្វើឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសង្គ្រាមនៅឡើយ។
ក្រសួងអប់រំ បានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការ ដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ PSE ផងដែរ។ ក្រសួង បានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកគាំទ្រដល់វិស័យអប់រំរបស់ អង្គការ PSE ដោយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិជាច្រើនបន្ថែមទៀតជាមួយក្រសួងអប់រំ យុវជន និងកីឡា នាពេលអនាគត។ សូមបញ្ជាក់ដែរថា អង្គការ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនវិសាលភាពនៃការអប់រំ លើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ នៅតាមទីទូលសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថាសិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី