2025-09-05
ទូច សូរិយា
2025-09-05
ទូច សូរិយា
ភ្នំពេញ៖ ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅអូសាកា នៃប្រទេសជប៉ុន ទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចំនួន ១ ៣១៩ ៦៦៣នាក់ ក្នុងនោះគិតជាមធ្យមប្រមាណ ៩ ១០១ នាក់/ថ្ងៃ ស្មើនឹងប្រមាណ ៧% នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុប ១៨ ៩៧៧ ០០០នាក់ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលមានរយៈពេល ៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជាបានជ្រើសរើស «ប្រាសាទកោះកេរ» ជាស្នូលក្នុងការសាងសង់ «ពន្លាជាតិ» ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏សម្បូរបែប។
ជាមួយគ្នានេះ កម្ពុជា ក៏បានដាក់តាំងបង្ហាញផលិតផលសក្តានុពល រួមមាន ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម និងបានចាក់បញ្ចាំងវីដេអូអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី