SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មជ្ឈមណ្ឌលឆៀកយានយន្ត អេចខេ បឹងបៃតង សែនសុខ និង សមាគមដឹកអ្នកដំណើរ និងភស្ដុភារកម្ពុជា ផ្តល់ថវិកាជាង ១០លានរៀល ជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក


មជ្ឈមណ្ឌលឆៀកយានយន្ត អេចខេ បឹងបៃតង សែនសុខ និង សមាគមដឹកអ្នកដំណើរ និងភស្ដុភារកម្ពុជា ផ្តល់ថវិកាជាង ១០លានរៀល ជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក
A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលឆៀកយានយន្ត អេចខេ បឹងបៃតង សែនសុខ និងសមាគមដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០,១០០,២០០ រៀល ជូនក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ថវិកានេះផ្តល់ឡើងក្នុងគោលបំណងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីលើកទឹកចិត្តវីរកងទ័ពការពារជាតិជួរមុខ និងជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារការវាយប្រហារខុសច្បាប់ពីកងទ័ពថៃមកលេីកងទ័ពកម្ពុជាតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរ-ថៃកាលពីថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៥​ កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសប្រគល់ថវិកានេះ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារកម្ពុជា និង​ លោក ណន ពេជ្រ តំណាងមជ្ឈមណ្ឌលឆៀកយានយន្ត អេចខេ បឹងបៃតង សែនសុខ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមកសាងសង្គម និងគាំទ្រដល់សកម្មភាពមនុស្សធម៌​ជូនដល់​ វីរកងទ័ពការពារជាតិជួរមុខ និងជនភៀសសឹកកម្ពុជា​ តាមការអំពាវនាវរបស់ប្រមុខដឹកនាំកម្ពុជា​ដែលមាន​ សម្តេចតេជោ ហ៊ុន​ សែន​ និង​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត។

គួរបញ្ជាក់ផងថា​ សម្តេច​ តេជោ​ តែងតែផ្តល់ប្រឹក្សា និងក្រើនរំលឹកដល់វីរៈកងទ័ពរបស់យើងជាប្រចាំ ដើម្បីឱ្យពួកគេប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌។ ពោលគឺ យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃ ដើម្បីបំពេញតាមកំហឹងសងសឹកដែលប្រាសចាកពីភាពជាមនុស្សនោះទេ ទោះបីជាសត្រូវនៅក្នុងពេលចម្បាំងក៏ដោយ ព្រោះគេក៏ជាមនុស្សដូចយើងដែរ។​ យើងត្រូវរក្សាស្មារតីមនុស្សធម៌ និងការគោរពច្បាប់អន្តរជាតិជានិច្ច ដើម្បីរួមចំណែកកសាងសន្តិភាព និងយុត្តិធម៌សម្រាប់មនុស្សជាតិទាំងមូល។​ នេះបេីយោងតាមសំណេររបស់​ លោក ជា ធីរិទ្ធ ជាទីប្រឹក្សា​ និងនាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែន​។

ឆ្លៀតក្នុងឱកាសនេះផង​ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម និង មជ្ឈមណ្ឌលឆៀកយានយន្ត​ បឹង​បៃតង​ សែនសុខ​ និងសប្បុរសជនដទៃទៀត​ផងដែរ​ ដោយ​ ឯកឧត្តម​ បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ប្រតិភូ ដែលបានរួមចំណែកជួយប្រទេសជាតិ​ តាមរយះជួឧបត្ថម្ភ វីរកងទ័ពជាតិ និងបងប្អូនជនភៀសសឹក។ ការចូលរួមនេះបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការទទួលខុសត្រូវចំពោះសង្គម ដើម្បីជួយសម្រាលទុក្ខលំបាករបស់​ កងទ័ព​ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកនេះ៕




នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599