2025-08-02
ទូច សូរិយា
2025-08-02
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា សុទិដ្ឋិនិយមខ្ពស់ថា គណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) នឹងចាប់ផ្តើមមានការជឿជាក់ ហើយអាចឈានទៅពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខក្នុងវិស័យជាក់លាក់ណាមួយ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ពីភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលត្រូវបានដាក់ចេញតាំងពីចុងឆ្នាំ២០០៥ ហើយមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ ជាក់ស្តែង គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគច្រើន ជាគម្រោងវិនិយោគមិនមែនជាឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ផ្ទុយទៅវិញជាគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប ដូចជា ការផលិតសំបកកង់រថយន្ត ផ្គុំដំឡើងយានយន្ត ផ្គុំដំឡើងកង់ សម្ភារបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម។
ឯកឧត្តម ជា វុទ្ធី បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ហើយរាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តពិសេសនានាដើម្បីជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ គួរបញ្ជាក់ថា គណៈប្រតិភូ SBF ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នាឱកាសនេះជាសហគ្រាសដែលមានមុខសញ្ញាវិនិយោគក្នុងវិស័យកម្មន្តសាល, សុខាភិបាល, ទេសចរណ៍, បដិសណ្ឋារកិច្ច, អប់រំ, ព័ត៌មានវិទ្យា, កសិ-ចំណីអាហារ និងសេវា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី