2025-08-02
ឃី ភារៈ
2025-08-02
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។
ក្នុងពិធីសម្ពោធរថយន្តប្រភេទ ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី បានលើកឡើងអំពីយុទ្ធសាស្ត្រចម្បងចំនួនពីរ សម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលក្នុងនោះយុទ្ធសាស្ត្រទី១ គឺជំរុញឱ្យក្រុមហ៊ុនពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងយុទ្ធសាស្ត្រទី២ គឺជំរុញឱ្យក្រុមហ៊ុន ចូលរួមធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការនាំចេញ ទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។
តាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបាន ការកាត់បន្ថយអត្រាពន្ធគយមកត្រឹម ១៩% ឯកឧត្តមអគ្គលេខាធិការ បានចាត់ទុកថា នេះគឺជា ដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយ ដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី