2023-10-18
SME News
2023-10-18
SME News
ភ្នំពេញ៖ ឯកឧត្តមអភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា ចុះពិនិត្យទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមគម្រោង រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំឱ្យមានការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្ករបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនា។
រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីឱ្យពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម្ម និងទទួលបានជោគជ័យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី