SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដែលមានទុនវិនិយោគប្រមាណ ៥០លានដុល្លារ


រដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដែលមានទុនវិនិយោគប្រមាណ ៥០លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) ដែលមានទុនវិនិយោគប្រមាណ ៥០.៥០០.០០០ដុល្លារ និងរំពឹងថា នឹងផ្តល់ឱកាសការងាររហូតដល់ ៧ពាន់កន្លែង។

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ របស់ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ វិនិយោគនៅលើផ្ទៃដីសរុបប្រមាណ ២០៦ហិកតា ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ បានស្នើឱ្យអង្គប្រជុំទាំងមូលចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានា ដែលចាំបាច់ត្រូវដាក់ចេញដើម្បីកាត់បន្ថយផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់ក្នុងកិច្ចប្រជុំ បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599