2025-07-19
ឃី ភារៈ
2025-07-19
ឃី ភារៈ
ភ្នំពេញ៖ ការរៀបចំឱ្យមានប្រព័ន្ធគាំទ្រទីផ្សាររឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាកត្តាមូលដ្ឋានដ៏សំខាន់មួយក្នុងការរួមចំណែកពង្រឹងប្រសិទ្ធភាព នៃកិច្ចដំណើរការក្នុងទីផ្សារ ក៏ដូចជាជំរុញការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ និងទីផ្សារហិរញ្ញវត្ថុ។ ស្របតាមការវិវឌ្ឍជឿនលឿន នៃបច្ចេកវិទ្យាបច្ចុប្បន្ន មូលបត្ររដ្ឋស្ទើរតែទាំងស្រុង ត្រូវបានបោះផ្សាយក្នុងទម្រង់អេឡិចត្រូនិច ដែលតាមរយៈនេះ បណ្តាប្រទេសនានា បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាទំនើប ដើម្បីសម្រួលដល់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ ព្រមទាំងកាត់បន្ថយហានិភ័យពាក់ព័ន្ធ។
ប្រព័ន្ធគាំទ្រទីផ្សារ ដែលមានប្រសិទ្ធភាពខ្ពស់ ត្រូវតែមានការតភ្ជាប់គ្នា ដែលអនុញ្ញាតឱ្យប្រតិបត្តិការ គាំទ្រនានាប្រព្រឹត្តទៅបានដោយស្វ័យប្រវត្តិ និងភ្លាមៗ ព្រមទាំងធានាបាននូវសុវត្ថិភាព តម្លាភាព និងទំនុកចិត្ត។ ដូចនេះ ប្រព័ន្ធគាំទ្រទីផ្សារសំខាន់ៗសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋ មានចំនួន៤ រួមមាន៖ ទី១. ប្រព័ន្ធគាំទ្រការបោះផ្សាយ៖ ការបោះផ្សាយលក់មូលបត្ររដ្ឋ នាពេលបច្ចុប្បន្ន ភាគច្រើន ធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ទាំងការដេញថ្លៃ ការបែងចែកលក់ ការចុះបញ្ជីមូលបត្ររដ្ឋ និងការចុះបញ្ជី។
ទន្ទឹមនេះ ស្ថាប័នបោះផ្សាយ ត្រូវមានប្រព័ន្ធគាំទ្រសំខាន់ៗមួយចំនួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃការដេញថ្លៃ តាមដានប្រតិបត្តិការទូទាត់សាច់ប្រាក់ គ្រប់គ្រង និងរក្សាទុកទិន្នន័យជាដើម សំដៅធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង ការបោះផ្សាយលក់មូលបត្ររដ្ឋ។ ទី២. ប្រព័ន្ធទូទាត់សាច់ប្រាក់ និងរក្សាទុកមូលបត្រ៖ ជាការអនុវត្តនៅតាមបណ្តាប្រទេសនានា, ការទូទាត់សាច់ប្រាក់ ត្រូវបានធ្វើឡើងនៅលើប្រព័ន្ធទូទាត់ដុល ភ្លាមៗ ហើយប្រព័ន្ធនេះ ត្រូវមានការតភ្ជាប់គ្នា ជាមួយប្រព័ន្ធរក្សាទុកមូលបត្ររដ្ឋ ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការទូទាត់សាច់ប្រាក់ និងរក្សាទុកមូលបត្ររដ្ឋ អាចអនុវត្ត បានតាមគោលការណ៍ប្រគល់-ទទួល និងទូទាត់ក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ទី៣. ប្រព័ន្ធជួញដូរ៖ ជាទូទៅបណ្តាប្រទេសភាគច្រើន បានរៀបចំឱ្យមានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គាំទ្រការជួញដូរមូលបត្ររដ្ឋ ដែលប្រព័ន្ធនេះមានមុខងារផ្គូផ្គងការដាក់បញ្ជាទិញ លក់ របស់អ្នកមានបំណងទិញ និងលក់។ នៅប្រទេសមួយចំនួន ប្រព័ន្ធនេះក៏មានមុខងារអនុញ្ញាតឱ្យអ្នកមានបំណងទិញ និងលក់មូលបត្រ ចរចាលើលក្ខខណ្ឌនៃការជួញដូរផងដែរ មុននឹងដាក់បញ្ជាទិញ លក់។
និងទី៤. ប្រព័ន្ធរបាយការណ៍ក្រោយជួញដូរ៖ ក្នុងគោលបំណងធានាបាននូវតម្លាភាពនៃការជួញដូរ និងប្រសិទ្ធភាពនៃការកំណត់ថ្លៃមូលបត្ររដ្ឋនៅក្នុងទីផ្សារ ប្រទេសភាគច្រើនបានរៀបចំឱ្យមាននូវប្រព័ន្ធរបាយការណ៍ក្រោយជួញដូរ ដែលរួមមានព័ត៌មានអំពីថ្លៃ និងទំហំនៃការជួញដូរ ដើម្បីអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធក្នុងទីផ្សារ អាចពិនិត្យ និងតាមដាន ស្ថានភាពទីផ្សារបានទាន់ពេលវេលា៕
ប្រភពពី៖ ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី