SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម និងអង្គការភីផលអិននីតកម្ពុជា ចុះMOU ដើម្បីលើកកម្ពស់ និងពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា


ក្រសួងកសិកម្ម និងអង្គការភីផលអិននីតកម្ពុជា ចុះMOU ដើម្បីលើកកម្ពស់ និងពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-15

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-15

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះអនុស្សរណៈយោគយល់(MOU) ជាមួយអង្គការភីផល អិននីតកម្ពុជា ស្តីពី «ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារ កម្ពុជា (ASCA)» ដើម្បីលើកកម្ពស់ និងការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា (ASCA)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា គម្រោងនេះនឹងជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធកសិ-ស្បៀងអាហារមួយឱ្យមាននិរន្តរភាព តាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន និងបច្ចេកវិទ្យាកសិកម្មបៃតង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពជាងមុន និងការជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃប្រទេសកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម សរ ចិត្រា បានលើកឡើងថា ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា (ASCA) ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ រហូតដល់ចុងឆ្នាំ២០២៧។ គម្រោងនេះ ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនពីខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា តាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន ដែលជាបច្ចេកវិទ្យាកសិកម្មបៃតង ដោយសហគ្រាសកសិកម្មធុនមីក្រូ តូច និងមធ្យមនៅតាមជនបទ។

ជាមួយគ្នានេះ ការបង្កើនគុណតម្លៃនៃការបាត់បង់ស្បៀងអាហារ គឺដើម្បីរួមចំណែកដល់ការធានាចីរភាពប្រព័ន្ធកសិ-ស្បៀងអាហារ ដែលប្រើប្រាស់គោលការណ៍សេដ្ឋកិច្ច រួមទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី