2023-10-04
លោក រាជៈ ឥន្រ្ទរៈ
2023-10-04
លោក រាជៈ ឥន្រ្ទរៈ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ASEAN Business & Investment Summit) ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីមានការទទួលស្វាគមន៍បដិសណ្ឋារកិច្ចដោយលោក Arsjad Rasjid P. M. ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន និងអ្នកឧញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។
សម្តេចធិបតីបានថ្លែងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ថា «ខ្ញុំបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី ៧ នេះ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ។ពន្លឿនការអភិវឌ្ឍន៍ជាតិ ដើម្បីសម្រេចបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់បណ្តាវិនិយោគិនបរទេសថា «កម្ពុជាបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការអនុម័តច្បាប់សំខាន់ៗដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែលនឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផលដល់ធុរជន និងវិនិយោគិន។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក្នុងការចាប់យកឱកាសពីការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលអាស៊ានមានស្រាប់ដូចជា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់ នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ ។
សម្តេចមហាបវរធិបតី បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ ស្អិតរមួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និង មជ្ឈភាពអាស៊ាននិង ត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុង តំបន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី