2024-02-08
គិត បុប្ផា
2024-02-08
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបានផ្តល់ឱ្យនូវស្ថានីយសាករថយន្តអគ្គិសនីមករដ្ឋាភិបាលកម្ពុជា ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា បានរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ឱ្យងាកមកសិក្សាបន្ថែមលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនី។
ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្វើឡើងក្នុងជំនួបជាមួយនឹងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែល UNDP បាននិងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យានយន្តអគ្គិសនី។
តាមការចុះផ្សាយរបស់ CDC លោកស្រីតំណាង UNDP បានសន្យាយកចិត្តទុកដាក់ជួយកម្ពុជា ក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា និងស្វែងរកសក្ដានុពល ភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ ដើម្បីបង្ហាញដល់បណ្ដាវិនិយោគិននៅលើពិភពលោក អាចស្វែងយល់អំពីកម្ពុជាឱ្យបានកាន់តែប្រសើរ។
គួរបញ្ជាក់ថា សកម្មភាពផ្ដល់ស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជារបស់ UNDP បានអនុវត្តស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឱ្យបានប្រមាណ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដាក់ចេញដោយអង្គការសហប្រជាជាតិផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី