2025-04-24
ទូច សូរិយា
2025-04-24
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៤ ស្ដីពីការគាំពារបរិស្ថានឆ្លងដែន និងវិស័យសាធារណការនិងដឹកជញ្ជូន នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ផែ ថងថាន ស៊ីណាវ៉ាត្រ មកកម្ពុជា។ ការចុះហត្ថលេខានេះ ធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
កិច្ចព្រមព្រៀងចំនួន ៤នោះ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃប្រទេសថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន, ទី២. កិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្ដីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។
ចំពោះ ៣. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និង៤.កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជិតខាងនៃប្រទេសថៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី