SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF ចុះ MoU ជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ចំនួន៣ អភិវឌ្ឍន៍មូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះជំនាញ


SDF ចុះ MoU ជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ចំនួន៣ អភិវឌ្ឍន៍មូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះជំនាញ
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចុះអនុស្សរណៈយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងភាពជាដៃគូជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ចំនួន៣ រួមមានសាជីវកម្មអភិវឌ្ឍន៍ធនធានមនុស្ស (HRD Corp), ក្រុមប្រឹក្សាការងារសម្រាប់អនាគតអាស៊ាន (AFWC) ពីប្រទេសម៉ាឡេស៊ី និងសហព័ន្ធនិយោជកសិង្ហបុរី (SNEF) ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះជំនាញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងស្រុក និងក្នុងតំបន់។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ SDF លោកបណ្ឌិត STEPHEN YEE ជំនួយការនាយកប្រតិបត្តិ នៃ SNEF និង លោក DATO’ J. PALANIAPPAN ប្រធានក្រុមប្រឹក្សាភិបាល នៃ AFWC បានចែករំលែកបទពិសោធល្អៗ របស់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្នុងការអភិវឌ្ឍជំនាញ ដែលជាគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត ក្នុងការបង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ទាំងក្នុងអាជីពការងារ អាជីវកម្ម និងសេដ្ឋកិច្ចជាតិទាំងមូល។ ជាមួយគ្នានេះ លោកបណ្ឌិត RONY AMBROSE GOBILEE នាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃ HRD Corp ក៏បានចែករំលែកចំណេះដឹងយ៉ាងស៊ីជម្រៅអំពីបទពិសោធនៃប្រព័ន្ធកៀរគរគ្រប់គ្រងផងដែរ។

លោកបណ្ឌិត នាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃ HRD Corp បានលំអិតបន្ថែមលើការបែងចែកមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញ ព្រមទាំងសារសំខាន់ នៃភាពជាដៃគូសហការ រវាងរដ្ឋ ឯកជន និងពលរដ្ឋ ក្នុងប្រទេសម៉ាឡេស៊ី ដោយផ្តោតលើការពង្រឹងសមត្ថភាពគ្រូ និងកម្មវិធីសិក្សា, ការវាយតម្លៃលទ្ធផលនៃការបណ្តុះបណ្តាល និងយន្តការគ្រប់គ្រងសំខាន់ៗ ដើម្បីធានាតម្លាភាព និងការទទួលខុសត្រូវ សម្រាប់ការអភិវឌ្ឍជំនាញ។ បើតាមលោក បណ្ឌិត RONY AMBROSE GOBILEE នេះជាគន្លឹះជោគជ័យសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជួយបង្កើនភាពរីកចម្រើនជាបន្តបន្ទាប់ទាំងក្នុងផ្នែកអាជីពការងាររបស់និយោជិត និយោជក និងសេដ្ឋកិច្ចម៉ាឡេស៊ី។

គួរបញ្ជាក់ថា ក្នុងសិក្ខាសាលារៀបចំដោយ SDF ស្តីពី «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជា ប្រកបដោយជំនាញ» នៅសណ្ឋាគារ Oakwood Premier Phnom Penh កាលពីថ្ងៃទី៤ ខែកក្កដា SDF ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយដៃគូយុទ្ធសាស្រ្តក្នុងស្រុកចំនួន១១ ដូចជា៖ សមាគមគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, ទីភ្នាក់ងារជាតិមុខរបរ និងការងារ, Aplus Consulting Co.,Ltd., CoGen Consulting Group, HRINC Cambodia, បងធំដតខម, វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងអប្សរា មេឌា សឺវីស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី