SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីទេសចរណ៍៖ ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» ជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ដែលបង្ហាញពីអត្តសញ្ញាណខេត្តរតនគិរី


រដ្ឋមន្ត្រីទេសចរណ៍៖ ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» ជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ដែលបង្ហាញពីអត្តសញ្ញាណខេត្តរតនគិរី
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមានលក្ខណៈពិសេសដោយឡែកមួយ ដែលបានបង្ហាញអំពីអត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្លចាណាងរបស់បងប្អូនជនជាតិដើមភាគតិច។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានបន្តថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្សលើកទី១ គឺជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ នាឱកាសនៃព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ នេះ ក៏មានកម្មវិធីអមជាច្រើនផងដែរ ដូចជា ការរត់ប្រណាំង ស្តង់តាំងពិព័ណ៌ផលិតផលផ្លែឈើ ម្ហូបអាហារក្នុងខេត្ត វត្ថុអនុស្សាវរីយ៍របស់បងប្អូនជនជាតិដើមភាគតិច តំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត ស្តង់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងសិក្ខាសាលាជាមួយវិស័យឯកជនដើម្បីលើកកម្ពស់ការវិនិយោគក្នុងខេត្ត ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមសរុប ១០,០៥៨ នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ បានប្រារព្ធរយៈពេល ២ថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី