2025-06-30
ឃី ភារៈ
2025-06-30
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍ «Jakarta Halal Expo and Conference (JHEC) 2025» ក្រោមប្រធានបទ «Unlocking Indonesia's Thriving Halal Business Landscape» នៅទីក្រុង Tangerang ប្រទេសឥណ្ឌូណេស៊ី ដើម្បីដើម្បីបង្កើតទំនាក់ទំនងក្នុងការធ្វើ អាជីវកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការផ្គូផ្គងអាជីវកម្ម និងបណ្តាញពាណិជ្ជកម្មផ្សេងៗ។
តាមរយៈពិព័រណ៍ ដែលរៀបចំដោយសមាគមសហគ្រិនមូស្លីម ឥណ្ឌូណេស៊ី ជាវេទិកាហាឡាល B2B កម្រិតអន្តរជាតិនាំមុខគេនៅក្នុងប្រទេស ធ្វើឡើងចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ នឹងមានការតាំងពិព័រណ៍សន្និសីទអន្តរជាតិ ការផ្គូផ្គងអាជីវកម្ម និងបណ្តាញពាណិជ្ជកម្មផ្សេងៗ ផ្តោតសំខាន់លើវិស័យចំណីអាហារនិងភេសជ្ជៈ សម្លៀកបំពាក់និងកាត់ដេរ ទេសចរណ៍ ហាឡាល សុខុមាលភាពនិងឱសថគ្រឿងសម្អាង និងសម្ភារផ្ទះបាយ។
ជាមួយគ្នានេះ ពាណិជ្ជករ និងសាធារណជន ដែលចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +៦២ ៨១៣-៨០៦៨-៧១១៨ ឬអ៊ីម៉ែ [email protected]។ ចំពោះ ព័ត៌មានបន្ថែមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែ [email protected]/[email protected]។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី