2025-06-30
ទូច សូរិយា
2025-06-30
ទូច សូរិយា
ភ្នំពេញ៖ គណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃប្រទេសកូរ៉េ (GLS) ដឹកនាំដោយលោក គីម ជុងណាម ប្រធានមូលនិធិ បាននាំយកអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមាន ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់ខេត្តកំពត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ(២០២៥-២០៣០)។
គម្រោងជំនួយមនុស្សធម៌ទាំងអស់នេះ គឺជាសមិទ្ធផលប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ជំនួយទាំងនេះ រដ្ឋបាលខេត្តនិងចាត់ចែងសម្រាប់ការប្រើប្រាស់ឱ្យចំគោលដៅ ឱ្យមានប្រសិទ្ធិភាព និងបានអរគុណដល់លោកប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិ GLS ដែលផ្តល់នូវជំនួយមនុស្សធម៌ ដែលរួមមាន៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសុខាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី